អំពីការណែនាំនៃទំព័ររបស់ខ្ញុំ
ជាដំបូងខ្ញុំសូមអភ័យទោសទៅអ្នកទាំងគ្នាផងដែរ មិនមែនខ្ញុំមិនដឹងថា រាល់កំហុសដែលកើតមានឡើងនៅពេលវាកើតទៅហើយ។ តែទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែព្យាយាមទាញយកនៅអ្វីដែលថ្មី យកមករក្សាទុកនៅក្នុង ប្លុករបស់ខ្ញុំពីព្រោះខ្ញុំគិតថានៅពេលណាអ្នកដែលប្រើនិមិត្តសញ្ញា រូបភាពផ្សេងៗពិតជាធ្វើអោយបាត់បង់ ឬខូចគុណភាព អញ្ចឹងហើយបានជាខ្ញុំខិតខំប្រឹងប្រែងធ្វើប្លុក់នេះឡើង។ដើម្បីជួយសម្រួលដល់ការអ្នករចនាទាំងអស់ដែលចង់យកទៅប្រើប្រាស់នៅក្នុងគម្រោង ជប់លៀង ពិធីអបអរសារទ ផ្សេងៗដែលមានការចាំបាច់ ឬខ្វះខាត់នៅចំនុចត្រង់ណា ដូចជារូបភាពមិនច្បាស់ធ្វើអោយការងារមួយនោះជួបនៅបញ្ហា កង្វះកម្រឹងព្រាងមិនតែប៉ុន្នោះ វាក៏ធ្វើអោយអ្នករចនាពិបាកក្នុងធ្វើវាឡើងវិញផងដែរ។ ជាហេតុដូចនេះបានជាខ្ញុំសុំការអនុញ្ញាតនៅក្នុងខ្លឹមសារនាៗ ជាការព្រាងទុកមុន។ តែខ្ញុំក៏បានជួយលើកស្ទួយនៅនិមិត្តសញ្ញារបស់អ្នកទាំងអស់គ្នាផងដែរ ដោយធ្វើការផ្សព្វផ្សាយអោយអ្នកកំទ្ររបស់អ្នកបានដឹងនឹងទាញយកមកប្រើការដោយមិនចាំបាច់ផ្ញើរទៅតាមនេះនោះទេ។ពួកគាត់អាចទាញយកទៅប្រើដោយសេរីបុគ្គល ដោយនិមិត្សញ្ញាទាំងនោះមានកម្រឹតច្បាស់ ឬមធ្យមទៅតាមខ្នាតដែលខាងយើងខ្ញុំបានដាក់ជួនតែប៉ុន្នោះ។
ល័ក្ខណនៃការទាញយកទៅប្រើប្រាស់
១-សូមជួយថែរក្សារាល់និមិត្តសញ្ញាដែលបានទាញយកទៅប្រើស្ថិតក្នុងក្របខណ្ឌ។
២-ហាមយកទៅលេងសើចជាមួយការងារដែលមិនចាំបាច់ក្នុងការប្រើប្រាស់។
៣-ត្រូវមានការអនុញ្ញាតពីក្រសួង ឬស្ថាប័នពាក់ព័ន្ធជាមុនសិន។
៤-ក្រុមការងារយើងខ្ញុំធ្វើរូបភាពនេះឡើងដើម្បីជួយរក្សានិមិត្តសញ្ញាជូនក្នុងកម្រឹត
រូបភាពច្បាស់ ឬមធ្យម ដោយមិនចាំបាច់ប្រើរូបភាពព្រាងៗនោះទេ។
៥-សូមអរគុណ!
សូមទំនាក់ទំនងលេខទូរស័ព្ទខាងក្រោម៖
០៩៣ ៥៦០ ៨៧៨ / ០១៧ ៣០ ៧៥ ៩៣
តេឡេហ្គ្រាម ៖